លោក ភុំ រ៉ា នាំយកអំណោយឯកឧត្តម វេង សាខុន និងលោកជំទាវទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបកាខ្វះខាតនៅឃុំទឹកជ្រៅនិងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងសហការីបាននាំអំណោយឯកឧត្តម វេង សាខុន ប្រធានក្រុមកា រងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងលោកជំទាវទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបនឹងការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ និងក៍បាននាំយកសំភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅឃុំនាងទើត និងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ ។ អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារៗទទួលបានមាន អង្ករ មី ទឹកដោះគោ ឆៃប៉ូវ ទឹកត្រី ស្ករស និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលសៀវភៅ ១០ក្បាល លោកប្រធានក៍បានឧត្តមដល់លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឃុំទាំង២ ដោយក្នុង១ឃុំៗនូវថវិកា ២០ម៉ឺនរៀលផងដែរ ។