វិវឌ្ឍភាពនៃការការពារ​ច្រាំងទន្លេ​មេគង្គ​ ដែលជាវិធានការណ៍ចំពោះមុខ​បន្ទាន់​បណ្តោះអាសន្ន​ នៅ​ឃុំពាមកោះស្នា​ និងឃុំព្រះអណ្តូង​


វិវឌ្ឍភាពនៃការការពារ​ច្រាំងទន្លេ​មេគង្គ​ ដែលជាវិធានការណ៍ចំពោះមុខ​បន្ទាន់​បណ្តោះអាសន្ន​ នៅ​ឃុំពាមកោះស្នា​ និងឃុំព្រះអណ្តូង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។ ចាប់ពីថ្ងៃទី​២៨ ខែកក្កដា ដល់ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៩ ដូចខាងក្រោម៖
-ទីតាំងទី​១​ នៅភូមិពាមក្រៅ​ ឃុំពាមកោះស្នា​ បានរៀបបាវ Geotextile bag ជេីងក្រោមប្រវែង​ ៤៤៥ម៉ែត្រ លេីប្រវែង​សរុប​ ៥០០ម៉ែត្រ។​ រីឯផ្នែកខាងលេី​មាត់ច្រាំង​ ដែលជាកន្លែងប្រឈមខ្លាំង​ បានរៀបបាវ​ ២ជួរ​ បន្ថែម​ទៀត​ បានប្រវែង​ ១០៣ម៉ែត្រ។
-ទីតាំងទី​២​ នៅភូមិព្រះអណ្តូង២​ ឃុំព្រះអណ្តូង​ បានរៀបបាវ​ Geotextile bag ជេីងក្រោមប្រវែង​ ២៣១ម៉ែត្រ លេីប្រវែង​សរុប​ ២៥០ម៉ែត្រ។
-ទីតាំងទី​៣​ ភូមិព្រែកស្តី​ ឃុំព្រះអណ្តូង​ បានរៀបបាវ​ Geotextile bag ជេីងក្រោមប្រវែង​ ២១៩ម៉ែត្រ លេីប្រវែង​សរុប​ ៣០០ម៉ែត្រ។
ជាលទ្ធផល​រួម​ សម្រេច​បាន​ ៨៩៥ម៉ែត្រ លេីប្រវែង​សរុប​ ១០៥០ម៉ែត្រ ប្រមាណ​ ៩០%​ ។ សកម្មភាពការងារខាងលេី​នឹងបញ្ចប់នៅចុង ខែសីហា​នេះ​ហេីយក៏ស្របពេលទឹកទន្លេជន់ឡេីងផងដែរ​។