សម្តេចភក្តី សាយ ឈុំ អនុញ្ញាត្តជូនឯកឧត្តមង្វៀន វ៉ាន់ ណេន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ដឹកនាំដោយឯកឧត្តមង្វៀន វ៉ាន់ ណេន (Nguyen Van Nen) លេខាធិការ
មជ្ឈិមបក្ស និងជា ប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃអាទិត្យទី១៨ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។