ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តសហការណ៍ជាមួយប្រជាពលរដ្ឋចុះបូមអន្តរាគមន៍សង្គ្រោះស្រូវ


ព្រឹកថៃ្ងអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តសហការណ៍ជាមួយប្រជាពលរដ្ឋចុះបូមអន្តរាគមន៍សង្គ្រោះស្រូវមិនប្រកាន់រដូវចំនួន ២៨០ហិកតា កំពុងខ្វះខាតទឹកនៅទីតាំង៖
១-ភូមិស្រណាល បូមដោយម៉ាស៊ីន ៦៥សេស ចំនួន ០៣គ្រឿង។
២-ភូមិចែកអង្ករ បូមដោយម៉ាស៊ីន ៦៥សេស ចំនួន ០៣គ្រឿង។
៣-ភូមិស្រែព្រៃ បូមដោយម៉ាស៊ីន ៦៥សេស ចំនួន ០១គ្រឿង។
ភូមិទាំង ០៣ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយប្រភពបូមយកទឹកស្ទឹងមង្គលបូរី។