ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣


ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត នាព្រឹក ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើន រូប ។
កិច្ចប្រជុំ សាមញ្ញលើកទី៣ នេះ បានលើកយករបៀបវារៈសំខាន់ៗ ចំនួន ៧ មកពិភាក្សា គឺ ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា
ខេត្តកំពង់ចាម អាណត្តិទី៣ ។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា
ខេត្តកំពង់ចាម អាណត្តិទី៣ ។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា
និងលើកទិសដៅ ប្រចាំខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្តកំពង់ចាម ។
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំគម្រោងចំណូល ចំណាយថវិកា របស់
រដ្ឋបាល ខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។
៥.ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពង់ចាម។
៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ជូនសមាជិក
ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

៧.បញ្ហាផ្សេងៗ ៕