លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែក “សាមគ្គីស្រុករំដួល” ចំណាយថវិការ ៥៦មុឺនដុល្លា ដើម្បីបង្ខិតសេវាព្យាបាលរបស់ពលរដ្ឋ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅ ឃុំកំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ដែល ចំណាយថវិការអស់ ប្រមាណ ៥៦មុឺនដុល្លារ ថវិកាកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ខ្វាន់ ស៊ាម និង សម្បុរសជន ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី២០ ខែសីហា ឆ្នាំ២០១៩។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ គណៈកម្មាធិការ កណ្តាល ចុះជួយខេត្ត ស្វាយរៀង និងក្នុងនាម លោកជំទាវផ្ទាល់ សូមគាំទ្រ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយក ចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយបាន បង្កើតឲ្យមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យ នៅជិតផ្ទះរបស់លោកអ្នក ដើម្បីចូលរួមចំណែក ក្នុងការកាតប់បន្ថយនូវភាពក្រីក្រ ស្របតាម យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិស័យសុខាភិបាលជាវិស័យអាទិភាព ។

លោកជំទាវម៉ែន សំអនបានណែនាំដល់បុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែល កំពុង ធ្វើ ប្រតិបត្ដិការ ផ្ដល់ សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជម្ងឺជូន ប្រជាជន សូមប្រកាន់ ភ្ជាប់ នូវ ក្រម សីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក ទទួល និង ប្រើប្រាស់សេវានៅ មន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវ បន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិ សេស ការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់ សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការ កា រ ពា រ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង៕