អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ជុំវិញវិទ្យាល័យ-អនុវិទ្យាល័យ


នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ជុំវិញវិទ្យាល័យ-អនុវិទ្យាល័យ ដែលត្រូវរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ។