ឯកឧត្តម អៀង វុធ និង ឯកឧត្តម កែវ ពៅ ជិះកង់ត្រួតពិនិត្យមើលផ្លូវកៅស៊ូDBSTលេខ៥៣មានចំងាយ២៧គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំងទៅទីរួមស្រុកទឹកផុស


កំពង់ឆ្នាំងៈ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម អៀង វុធអភិបាលរងខេត្ត និង ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានជិះកង់ត្រួតពិនិត្យមើលផ្លូវលេខ៥៣ ប្រវែង២៧គីឡូម៉ែត្រចេញពីទីរួមខេត្តកំពង់ឆ្នាំងទៅដល់ទីរួមស្រុកទឹកផុស។

ឯកឧត្តម កែវ ពៅ បានអោយដឹងថាៈយុទ្ធនាការជិះកង់ ពិនិត្យឱ្យឃេីញជាក់ស្តែងនូវផ្លូវមានជង្ហុកសំបុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ ធ្វើការជួសជុលឡើងវិញអោយបានទាន់ពេលវេលា ដើម្បីអោយប្រជាពលរដ្ឋធ្វើចរាចរណ៍បានងាយស្រួល និង បញ្ជៀសកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង។

ឯកឧត្តម កែវ ពៅ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នាអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែនគឺ(ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)៕