កិច្ច​ប្រជុំ​ណែនាំ​ស្ដីពី​ដំណើរ​ការ​កំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ណែនាំ​បច្ចេកទេស ​ស្ដីពី​ដំណើរ​ការ​កំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ​​សំដៅ​ធ្វើ​យ៉ាង​ណា ឱ្យ​ដំណើរ​ការ​កំណែ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន ជៀសវាង​រាល់​បញ្ហា​ផ្សេងៗ ដែល​កើត​មាន​ជា​យថាហេតុ។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោក​ជំទាវ សមាជិក​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​កំណែ ឯក​ឧត្ដម​លោក​ជំទាវ​ជា​ប្រធាន ​- អនុប្រធាន​មណ្ឌល​កំណែ ព្រមទាំង​មាន​ការ​ចូលរួម​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ៕ ​​​​

២២ សីហា ២០១៩ | ទីស្ដីការ​ក្រសួង