ប្រកាសតែងតាំងលោក ចែម ភឺនរីមវុទ្ធី ជាអភិបាលស្រុកគងពិសី ជាអភិបាលស្រុកវ័យក្មេងជាងគេ ក្នុងខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំង លោក ចែម ភឺនរីមវុទ្ធី ជាអភិបាលស្រុកគងពិសី ហើយជាអភិបាលស្រុកវ័យក្មេងជាងគេ ក្នុងខេត្តកំពង់ស្ពឺផងដែរ។

ជាមួយនឹងការប្រកាសតែងតាំងនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានផ្ដាំផ្ញើដល់លោក ចែម ភឺនរីមវុទ្ធី ត្រូវ​បន្តយកចិត្តទុកដាក់ចំពោះភារកិច្ចដែលទទួលបាននេះ ហើយទៅបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ត្រូវសហការគ្រប់ភាគីពាក់ព័ន្ធឲ្យប្រសើរ និងយកអស់ស្មារតីទទួលខុសត្រូវ ជាពិសេសគិតគូរពីសុខទុក្ខជាចម្បង​៕