ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន អញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន


ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា​ ២០១៩​ នៅសាលាស្រុករលាប្អៀរ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសា ធារណៈក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕