លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី និងលោកជំទាវ ភឿង សកុណា បានអញ្ជើញជាអធិបតី បើកកម្មវិធីសិក្ខាសាលាស្តីពី កសាងខ្លួនអោយក្លាយជា នារីរឹងមាំមានគុណភាព លើសនារីដែលគ្រាន់តែស្អាត


នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្នីសិទវិទ្យាស្ថានជាតិអប់រំ(NIE) លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតី បើកកម្មវិធីសិក្ខាសាលាស្តីពី “កសាងខ្លួនអោយក្លាយជា នារីរឹងមាំមានគុណភាព លើសនារីដែលគ្រាន់តែស្អាត” ក្នុងរដូវកាលទី២ រៀបចំដោយក្លឹបយុវជន YES I CAN មានគោលចំណងចូលរួមចំណែកជាមួយដៃគូពាក់ព័ន្ធ ក្រសួង និងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការចូលរួមរបស់យុវតី និងស្ត្រីវ័យក្មេងកម្ពុជា ក្នុងការអភិវឌ្ឍន៍ជាតិរួមមានក្នុង វិស័យអប់រំវិទ្យាសាស្រ្ត វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈការបណ្តុះបណ្តាល និងជម្រុញអោយមានសហគ្រិនស្ត្រីកើនឡើង។ ក្នុងនោះដែរលោកជំទាវវេជ្ជ.អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ ។