នៅថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធានមុខព្រួញទទួលខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពទឹក និងការបង្កបង្កើនផល ស្រូវក្នុងខេត្តព្រៃវែង មកទល់បច្ចុប្បន្នល្បឿនបង្កបង្កើនផលសម្រេចបាន ៩០,៥% លើផែនការ ២៥០០០០ហិកតា។ ជារួមស្ថានភាពទឹកសម្រាប់បង្កបង្កើនផលមិនមានបញ្ហាទេ។
ឯកឧត្តម ម៉ី លីហួត បានចុះពិនិត្យស្ថានភាពទឹក និងការបង្កបង្កើនផល ស្រូវក្នុងខេត្តព្រៃវែង
