ពិធីប្រជុំបូកសរុបការងារ១ឆ្នាំ និងលើកទិសដៅការងារបន្ត របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់


ថ្ងៃអាទិត្យ ១០ រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ពិធីប្រជុំបូកសរុបការងារ១ឆ្នាំ និងលើកទិសដៅការងារបន្ត របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការសម្តេចតេជោ និងជាអនុប្រធានប្រតិបត្តិទី០១ សយសស
ឯកឧត្តម ម៉ក់ រ៉ា ទីប្រឹក្សាជាន់ខ្ពស់សម្ពន្ធស្រលាញ់សន្តិភាព
ឯកឧត្តម ខូយ សុខា ទីប្រឹក្សាជាន់ខ្ពស់ សយសស
ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានកិត្តិយសរបស់សម្ពន្ធស្រលាញ់សន្តិភាពសាខាខេត្តពោធិ៍សាត់ រួមទាំងឯកឧត្តម លោក លោកស្រីជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងវិធីបូកសរុបការងាររយៈពេល ១ឆ្នាំនិងលើកទិសដៅបន្ត ព្រមទាំងប្រកាសទទួលស្គាល់សមាសភាពគណៈប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពអនុសាខាក្រុងពោធិ៍សាត់។ ក្នុងនាមគណៈប្រតិបត្តិ សយសស ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងការកោតសសើរចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត សំភារៈថវិកា និងបានផ្ដាំផ្ញើឲ្យយុវជនយើងខិតខំបន្តទៀត តាមរយៈឆន្ទៈឥតងាករេ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងប្ដេជ្ញាការពារយ៉ាងដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។