កិច្ច​ប្រជុំ​ណែនាំ​គណៈកម្មការ​កំណែ នៅ​តាម​មណ្ឌលកំណែទាំង១០​


រាជធានី​ភ្នំពេញ៖ ប្រធាន អនុប្រធាន​តាម​មណ្ឌល​កំណែ​ទាំង​១០ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ណែនាំ​បច្ចេកទេស​ ដើម្បី​ត្រៀម​រៀប​ចំ​ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ក្រោម​អធិបតីភាព ឯកឧត្ដម លោក ជំទាវ ជា​គណៈមេ​ប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទ ប្រចាំ មណ្ឌលកំណែទាំង១០ ។ ក្នុង​​ឱកាស​នោះ​ដែរ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ បាន​ធ្វើ​ការ​ណែនាំ​លើ​ការងារ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​អត្រា​កំណែ ការ​បែងចែក​ក្រុម​កំណែ​ជា​ក្រុម​តូច​ៗ ដែល​មាន​ចំនួន​សមាជិក​ច្បាស់​លាស់ ការ​ប្រគល់​ឯកសារ ប័ណ្ណ​សម្គាល់ ការ​ណែនាំ​នូវ​ការ​បម្រាម​ក្នុង​ការ​យក​ចូល​នូវ​កាបូប ទូរសព្ទ​ដៃ និង​សម្ភារៈ​​ផ្សេង​ៗ​ចូល​ក្នុង​មណ្ឌល​កំណែ​ជា​ដាច់​ខាត​៕

២៥ សីហា ២០១៩ | មណ្ឌល​កំណែ​ទាំង​១០