រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំវេទិកា ស្ទាបស្ទង់មតិ ស្តីពីការកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ


នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំវេទិកា « ស្ទាបស្ទង់មតិ ស្តីពីការកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ »ក្រោមអធិបតីភាពលោក ម៉ៅ កុលម៉ារឌី និងលោកស្រី សុិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមានការចូលពីតំណាងមន្ទីបរិស្ថាន,ក្រុមហ៊ុនសុិន ទ្រី, ចៅសង្កាត់ទាំង៧ និងប្រជាពលរដ្ឋចំនួន ២០០នាក់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។