អភិបាលខណ្ឌដង្កោ ទទួលទេយ្យវត្ថុពីព្រះសង្ឃ និងសម្ភារៈ ថវិកា មួយចំនួន ពីសប្បុរសជននានា ដើម្បីយកមកប្រើប្រាស់សម្រាប់ការងារមនុស្សធម៌ ក្នុងមូលដ្ឋាន


នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ទទួលទេយ្យវត្ថុពីព្រះសង្ឃ និងសម្ភារៈ ថវិកា មួយចំនួន ពីសប្បុរសជននានា ដើម្បីយកមកប្រើប្រាស់សម្រាប់ការងារមនុស្សធម៌ ក្នុងមូលដ្ឋាន។
ក្នុងនោះរួមមានៈ ព្រះភិក្ខុ ឌុល សុខា ចៅអធិការវត្តធម្មត្រ័យ សង្កាត់ព្រៃស ព្រះតេជគុណ ង៉ាត់ បូរ៉ា គង់នៅវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ និងសប្បុរសជននានា។