ក្រុមការងារចម្រុះចុះពិនិត្យ និងស្តារប្រព័ន្ធប្រឡាយបង្ហូរទឹកនិងពិនិត្យ និងកាត់ដើមឈើងាប់ដើម្បីជៀសវាងការគ្រោះថ្នាក់ដល់សាធារណជន


ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តបានដឹកនាំក្រុមការងារចម្រុះដោយមានការចូលរួមពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តចុះពិនិត្យ និងស្តារប្រព័ន្ធប្រឡាយបង្ហូរទឹកនៅស្តុបសាលាគ្រួស ដើម្បីធ្វើការកាយបើកមុខទឹកឱ្យហូរបានលឿន ជៀសវាងមានការលិចលង់ផ្លូវជាតិ និងធ្វើឱ្យខូចផ្លូវដោយសារទឹកលិច។

បន្ទាប់ពីការពិនិត្យប្រព័ន្ធប្រឡាយនេះ លោក អភិបាលរងខេត្តក៏បានដឹកនាំក្រុមការងារពិនិត្យ កាត់មែក និងដើមឈើងាប់ៗ នៅតាមបណ្តាដងផ្លូវសាធារណៈក្នុងក្រុងសៀមរាប។

សូមបញ្ជាក់ផងដែរថា ការកាត់មែកឈើងាប់នេះ ដើម្បីជៀសវាងការបាក់ធ្លាក់ប៉ះពាល់ និងគ្រោះថ្នាក់ដល់សាធារណជនជាយថាហេតុ៕