មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បាននាំយកគ្រឿងចក្រជីកប្រឡាយជើងក្អែប ០២ខ្សែ


នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយសារស្ថានភាពរាំងស្ងួតនៅតែអូសបន្លាយរយៈពេលយូរនៅខេត្តប៉ៃលិន និងក្រោយពីបានពិនិត្យស្ថានភាពជាក់ស្ដែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បាននាំយកគ្រឿងចក្រជីកប្រឡាយជើងក្អែប ០២ខ្សែ ដែលមានប្រវែងសរុប ៣៦៥០ម៉ែត្រដើម្បីនាំយកទឹកពីប្រឡាយរង នៃប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ទៅស្រោចស្រពស្រូវចំនួនជាង ៨០០ហិកតា ដែលកំពុងប្រឈមនិងការខូចខាត ស្ថិតនៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។