ឯកឧត្តម គួច ចំរើន នឹងប្រើដ្រូនបង្ហោះមើលស្ថានភាពប្រឡាយទឹក អូរ ក្នុងភូមិសាស្ដ្រក្រុង ដើម្បីរំដោះការលិចលង់


ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ នៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារ និងបទបង្ហាញរបស់ក្រុមហ៊ុនបង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង ។

លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារ តែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា -បញ្ហាទឹកភ្លៀង – សណ្ឋានដី -កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះយើងត្រូវមានទិន្នន័យ ពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ។

លោកបានបន្តថា ទី១- ប្រមូលពត៌មាន ទិន្នន័យសុក្រឹត ទី២- សិក្សាសណ្ឋានដី ទី៣- ប្រមូល ពត៌ មានពីប្រពន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែក លើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌល វិភាគ ទី៤- បណ្តុះបណ្តាល និងអាប់ដែតទិន្នន័យ ម្យ៉ាងទៀតការ បង្ហោះដ្រូននេះ ប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd ដែលមានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រពន្ធអូ ប្រឡាយ ដាក់លូររំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិតណាស់បញ្ហាប្រ ឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៍ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ ៕