ឯកឧត្តម ម៉ៅ ហាក់ បានចុះពិនិត្យ​ស្ថានភាពទឹក និងការងារបង្កបង្កេីនផលស្រូវ ដែលប៉ះពាល់​ដោយខ្វះទឹកដេីម្បីអន្តរាគមន៍បូមទឹកបំពេញបន្ថែមជាលេីកទី២


ថ្ងៃអង្គារ​ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមមុខព្រួញចុះជួយខេត្តកណ្តាល​ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ អមដំណេីរជាមួយដោយ លោក ជុន​ ប៉េងឡុង និងលោក ជង សេងអុីម ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួមនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចូលរួមសហការដោយលោកអភិបាល ស្រុក​កណ្តាលស្ទឹង លោកប្រធានការិយាល័យជំនាញ និង លោកក្រុមប្រឹក្សាឃុំទាំង២ បានចុះពិនិត្យ​ស្ថានភាពទឹក និងការងារបង្កបង្កេីនផលស្រូវ ដែលប៉ះពាល់​ដោយខ្វះទឹកដេីម្បីអន្តរាគមន៍បូមទឹកបំពេញបន្ថែមជាលេីកទី២ ដោយម៉ាស៊ីន ៦៥សេះចំនួន​ ០២គ្រឿងនៅ ឃុំរការ​ និងឃុំរលាំងកែន ដែលមានផ្ទៃដីខ្វះទឹកប្រមាណ ៧០ហិកតា ។
-បន្ទាប់មកក្រុមការងារ​បានបន្តដំណេីរទៅពិនិត្យ​ ស្ថានភាពទឹក និងការងារបង្កបង្កេីនផលនៅ​ ៣ឃុំ​ គឺ​ឃុំក្រាំងម្កាក់​ ឃុំព្រៃពួច​ និងឃុំលំហាច​ ស្រុកអង្គស្នួល​ ដែលជារួម​ការងារ​បង្កបង្កេីនផល​ មានការប្រឈមខ្វះខាតទឹកនៅតំបន់មួយចំនួនតូច​បេីសិនពុំមានភ្លៀង​ក្នុងរយៈពេល​ មួយសប្តាហ៍ខាងមុខ​ ឯមួយភាគធំ​ទៀត​ បាន​និងកំពុង​បូមយកទឹកពី​ប្រឡាយតាហោ​ និងប្រឡាយដំណាក់អំពិល ។