ការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់មេរោគអេដស៍ ជំងឺអេដស៍និងគ្រឿងញៀនដល់មន្រ្តីរាជការមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រុមការងារ បានបានអញ្ជើញជាអធិបតីភាពក្នុងពិធីអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ និងគ្រឿងញៀននៅសាលប្រជុំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។

ការអប់រំផ្សព្វផ្សាយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ផងដែរ។

គោលបំណងសំខាន់គឺដើម្បីរក្សាបានសុខមាលភាពជូនមន្រ្តីរាជនិងប្រជាពលរដ្ឋត្រូវរួមគ្នាបន្តអប់រំផ្សព្វផ្សាយទប់ស្កាត់ការរីរាលដាលមេរោគអេដស៍ជំងឺអេដស៍និងគ្រឿងញៀន៕