ក្រុមប្រឹក្សាខណ្ឌកំបូល​ បានបេីកកិច្ចប្រជុំ​សាមញ្ញលេីកទី៣​ អាណត្តិទី៣​


នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១៤​រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ ក្រុមប្រឹក្សាខណ្ឌកំបូល​ បានបេីកកិច្ចប្រជុំ​សាមញ្ញលេីកទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាខណ្ឌកំបូល​ ក្រោមអធិបតីភាព​លោក​ នៅ​ សារឿន​ ប្រធានប្រឹក្សាខណ្ឌ និងលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​កំបូល​ ដោយមានការចូលរួមពីលោក​-លោកស្រីជាអភិបាលរង​,លោក​-លោកស្រីជាសមាជិកក្រុមប្រឹក្សា​ គណៈនាយក​ ប្រធានការិយាល័យចំណុះ-ជំនាញ​,​ចៅសង្កាត់​ នាយប៉ុស្តិ៍រដ្ឋបាលទាំង៧​ និងតំណាងប្រជាពលរដ្ឋចំនួន​ ៧​ រូប​ ។