អភិបាលខណ្ឌដូនពេញនិងឯកឧត្តម ម៉ម វាសនា បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយតំណាងទូកទេសចរណ៍ដែលបានចតនៅសួនច្បារស៊ីឌីស៊ី


ថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៩:៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយតំណាងទូកទេសចរណ៍ដែលបានចតនៅសួនច្បារស៊ីឌីស៊ី។ អង្គប្រជុំមានការចូលរួមលោកស្នងការរងខណ្ឌដូនពេញភ្នំពេញជាការរងខណ្ឌដូនពេញលោកអភិបាលរងខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ រូុមទាំងតំណាងអាជីវករទូកទេសចរណ៍០៥រូប តំណាងឲ្យទូកទេសចរណ៍៣២ទូក ដែលចតនៅសួនច្បារមុខស៊ីឌីស៊ី។

ក្រោយប្រជុំពិភាក្សារួចនិងដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចដូចតទៅ:

១-អនុញ្ញាតឲ្យចតបណ្ដោះអាសន្ននៅមុខសួនច្បារស៊ីឌីស៊ី ។

២-អនុញ្ញាតឱ្យមកទទួលភ្ញៀវនៅកំពង់ផែទីតានិច និងកំពង់ផែផ្សាររាត្រី

៣-អនុញ្ញាតតំឡើងស្លាកតារាងតម្លៃសម្រាប់ផ្ដល់ព័ត៌មានជូនភ្ញៀវទេសចរនិងអ្នកផ្ដល់ព័ត៌មានប្រចាំការនៅសួនច្បារស៊ីឌីស៊ី

៤-ក្រុមអាជីវករទូកនឹងរៀបចំតារាងទូកចូលទទួលភ្ញៀវ តាមវេណកំណត់