អភិបាលខណ្ឌដង្កោ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដង្កោ


ព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានដឹកនាំមន្ត្រីអនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ យុវជន បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដង្កោ។
អំណោយដែលត្រូវបានយកទៅចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។