ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញងបក្រុមប្រឹក្សាខេត្ត លើកទី៣ ឆ្នាំទី១ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះ លើកយករបៀបវារៈ ចំនួន៨ ដើម្បីពិភាក្សា រួមមាន៖
១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្ត
៦-ពិនិត្យ និងអនុម័ត សេចក្តីព្រាង គម្រោងថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
៧-បញ្ហាផ្សេងៗ
៨-ពិនិត្យ និងអនុម័ត ក្នុងការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ជាប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋ៕