នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអគារខុនដូ រ៉យ៉ាល់ផាក២ ឆ្នេឯករាជ្យ ក្រុងព្រះសីហននៅ លើផ្ទៃដីទំហំ ៥៧៦ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អេស៊ាន អូរៀនថល ប៊ីលឌីង (ខេមបូឌៀ) ឯ.ក ដែលសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា អុី&អេ ខនសាល់ថេន ។
ជាលទ្ធផល អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
១-គាំទ្រចំពោះគម្រោងវិនិយោគខុនដូរនិងលើកទឹកចិត្តដល់អ្នកវិនិយោគិនជនជាតិខ្មែរវិនិយោគឱ្យបានច្រើន
២-ម្ចាស់គម្រោងត្រូវត្រួតពិនិត្យឱ្យច្បាស់លាស់ចំពោះការគ្រប់គ្រងសំណល់រឹង-រាវ
ដើម្បីជៀសវាងការបំពុលដល់បរិស្ថាន
៣-ម្ចាស់គម្រោងត្រូវត្រួតពិនិត្យ និងសិក្សាបន្ថែមលើអាងចម្រោះទឹក និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យមានសមត្ថភាពសមស្របទៅតាមបញ្ហាប្រឈមជាក់ស្ដែង
៤-ម្ចាស់គម្រោងត្រូវគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពអគារឱ្យបានល្អដើម្បីផ្តល់សុវត្ថភាពដល់អ្នស្នាក់នៅឱ្យបានត្រឹមត្រូវ
៥-ម្ចាស់គម្រោងត្រូវធ្វើការញែកប្រព័ន្ធទឹកលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ឱ្យដាច់ដោយឡែកពីគ្នា
៦-ម្ចាស់គម្រោងត្រូវរៀបចំទីតាំងស្តុកសំណល់ ញែកសំរាម និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជាពិសេសលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការបែងចែកប្រភេទសំណល់ទៅតាមប្រភេទ
៧-ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធ អគ្គីភ័យ ទឹក ភ្លើង ឱ្យមានសុវត្ថិភាពត្រឹមត្រូវតាមលក្ខណះបច្ចេកទេស
៨-ម្ចាស់គម្រោងត្រូវអនុវត្តតាមច្បាប់ជាធរមាន
៩-ម្ចាស់គម្រោងត្រូវសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធនានា ដែលនៅសេសសល់ក្នុងការអនុវត្តច្បាប់ និងបញ្ហាប្រឈមផ្សេងៗ ព្រមទាំងចូលរួមថែរក្សាអនាម័យបរិស្ថាននៅជុំវិញទីតាំងគម្រោងឱ្យបានស្អាត៕