ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី បានសហការជាមួយ រដ្ឋបាលខណ្ឌប្ញស្សីកែវ រៀបចំ ពិធីចែកមុងជ្រលក់ថ្នាំ ជូនដល់ ប្រជាពលរដ្ឋ មកពី ខណ្ឌប្ញស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ


ថ្ងៃអង្គារ៍ ០៥ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី បានសហការជាមួយ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីរៀបចំ ពិធីចែកមុងជ្រលក់ថ្នាំ (ការពារពីជម្ងឺគ្រុនឈាម) ជូនដល់ ប្រជាពលរដ្ឋ មកពី ខណ្ឌប្ញស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។

ក្រោមអធិបតីភាពលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និង លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម ប្រធានកម្មវិធីគ្រុនឈាម នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៉ី។ ដោយឡែក ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី លោក លោកស្រី តំណាងរដ្ឋបាលខណ្ឌជ្រោយចង្វារ – ខណ្ឌព្រែកព្នៅ មន្ត្រីរាជការ ចៅសង្កាត់ មេភូមិ សិល្បៈករ សិល្បៈការនី និងប្រជាពលរដ្ឋមកពីខណ្ឌទាំង ០៣ ខាងលើនេះ សរុបប្រមាណជា ៨០០ នាក់៕