អភិបាលខណ្ឌពោធិ៍សែនជយ័ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទ


លោក ហែម ដារិទ្ធិ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទក្នុងគោលបំណង​ពង្រឹង​បន្ថែមនូវតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវាលា​។ បន្ថែមពីលើនេះលោកអភិបាល បានធ្វេីការរឹតបណ្តឹងដល់មន្ត្រីទាំងអស់ពេលមកបំពេញការងារត្រូវពាក់មួកសុវត្ថិភាពអោយត្រឹមត្រូវ​ សម្រាប់អ្នកជិះម៉ូតូ​ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាក៏ត្រូវអនុវត្តដូចគ្នានេះដែរ​ ក្នុងករណីមិនបានបំពេញដូចការណែនាំខាងលេី​ រដ្ឋបាលខណ្ឌមិនអនុញ្ញតអោយចូលក្នុងបរិវេណសាលាខណ្ឌឡេីយ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសង្ឃឹមថា​មន្ត្រីរាជការ​ និងប្អូនប្រជាពលរដ្ឋ​ ចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា។