នារសៀលថ្ងៃអង្គារ៍ ៥កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាស្តីពីបញ្ហាពុករលួយរវាងមេធាវី និងមន្ត្រីតុលាការ ព្រមទាំងការពង្រឹងអភិបាលកិច្ចល្អ នៅក្នុងប្រព័ន្ធតុលាការ។
កិច្ចប្រជុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៍ ត្រូវបានរៀបចំទ្បេីង ដេីម្បីពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការពង្រឹងអភិបាលកិច្ចល្អ ក្នុងប្រព័ន្ធតុលាការ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលេីកទ្បេីងក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ៕
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាស្តីពីបញ្ហាពុករលួយរវាងមេធាវី និងមន្ត្រីតុលាការ ព្រមទាំងការពង្រឹងអភិបាលកិច្ចល្អ នៅក្នុងប្រព័ន្ធតុលាការ
