អាជ្ញាធរសង្កាត់ជ្រោយចង្វារ​ បានរៀបចំក្រុមការងារចុះស្រង់ស្ថិតិ ជនបរទេសដែលស្នាក់នៅតាមខុនដូ​ ផ្ទះសំណាក់​ សណ្ឋាគារ​ និងបន្ទប់ជួល​ នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ​


អាជ្ញាធរសង្កាត់ជ្រោយចង្វារ​ ដឹកនាំដោយ​ លោក​ ម៉ៅ​ ប៊ុនថា​ ចៅសង្កាត់ជ្រោយចង្វារ​ បានរៀបចំក្រុមការងារចុះស្រង់ស្ថិតិ ជនបរទេសដែលស្នាក់នៅតាមខុនដូ​ ផ្ទះសំណាក់​ សណ្ឋាគារ​ និងបន្ទប់ជួល​ នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

លទ្ធផលបឋម​ ក្រុមការងារបានស្រង់ស្ថិតិបានចំនួន​ ០៣ទីតាំង​ មានដូចជា​ សណ្ឋាគារ​ ណាហ្សាតូ,​ ផ្ទះសំណាក់​មយូរ៉ា​,​ ខុនដូយេលូ​​ និងបានចែក​សេចក្តីជូនដំណឹង​ស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ​​ បានចំនួន​ ០៤ទីតាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។