ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគ តិចពិភពលោកលើកទី ២៥ ឆ្នាំ ២០១៩


នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគ តិចពិភពលោកលើកទី ២៥ ឆ្នាំ ២០១៩ ដែលបានរៀបចំក្រោមកិច្ចសហប្រតិបត្តិរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរ
ពាក់ព័ន្ធ ដោយមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ តំណាងអគ្គស្នងការសិទ្ធិមនុស្សនៃ UN អាជ្ញាធរ និងបងប្អូនជនជាតិដើមភាគតិចនៅភូមិភាគឥសាន្ត នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។