នាវាកងទ័ពជើង ទឹកឥណ្ឌា ចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នាវាកងទ័ពជើង ទឹកឥណ្ឌា ចំនួន០២គ្រឿង ឈ្មោះ​ INS KILTAN ជាប្រភេទ​នាវាប្រឆាំងនាវាមុជទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​សុច្ឆន្ទៈ​នៅព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់រយៈពេល ០៤ថ្ងៃ គិតពី​ថ្ងៃទី០៥-០៨ ខែកញ្ញា ឆ្នាំ២០១៩។

+លក្ខណៈបច្ចេកទេសរបស់នាវា INS KILTAN
-ទំងន់ផ្ទុក ៣១៥០ តោន
-ប្រវែង ១១០ ម៉ែត្រ
-ទទឹង ១២.៨ ម៉ែត្រ
-ជំរៅទឹក ៧ ម៉ែត្រ
-ល្បឿន ២៥ណត (46km/h)
– កម្លាំងចំណុះ (មន្ត្រី ៣០នាក់, នាវិក២៥០នាក់)

+លក្ខណៈបច្ចេកទេសរបស់នាវា INS SAHYADRI (F49)
-ទំងន់ផ្ទុក ៦២០០ តោន
-ប្រវែង ១៤៣ ម៉ែត្រ
-ទទឹង ១៣ ម៉ែត្រ
-ជំរៅទឹក ៧ ម៉ែត្រ
-ល្បឿន ៣២ណត (59km/h)
– កម្លាំងចំណុះ (មន្ត្រី ៤០០នាក់, នាវិក៣៥០នាក់)