រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងព្រមទាំងក្រុមហ៊ុន The Consortium of Guangdong Foreign construction Co.,Ltd & Guangdong Yuantian Engeering Company (COGG) បានចុះសិក្សាទីតាំងសំណង់ប្រឡាយមេតាស្អាងដែលមានប្រវែង ២០គីឡូម៉ែ្រត គឺជាផ្នែកមួយនៃគម្រោងវ៉ៃគោជំហានទី២ ដោយកាត់ចំនួន៤ឃុំ គឺ ឃុំគ្រួស ឃុំស្វាយធំ ឃុំចំបក់ និងឃុំចំឡង ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះសិក្សាទីតាំងសំណង់ប្រឡាយមេតាស្អាង
