អនុវត្តតាមសារាចរណែនាំលេខ០៨សរណន របស់រាជរដ្ឋាភិបាល ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ចុះថ្ងៃទី៤ ខែកញ្ញា ក្នុងថ្ងៃដដែល នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម អមដំណេីរដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចុះទៅពិនិត្យមេីលទួលសុវត្ថិភាពតាឃីន ស្ថិតនៅក្នុងឃុំបុស្សលាវ ជាឃុំដែលងាយរងគ្រោះដោយទឹកជំនន់របស់ស្រុកចិត្របូរី ខេត្តក្រចេះ ដេីម្បីរៀបចំជម្លៀសប្រជាពលរដ្ឋក្នុងឃុំដែលរងគ្រោះជំនន់ទឹកទន្លេមេគង្គ កំពុងជន់លិចភូមិទាំង៨ របស់ឃុំដែលមានប្រជាពលរដ្ឋ១៩៨៦គ្រួសារ និងសត្វពាហនៈ ជាង២០០០ក្បាល ដែលបច្ចុប្បន្នគោក្របីជិត១០០០ក្បាល និងប្រជាពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពរួចហេីយនឹងកំពុងបន្តជម្លៀសទាំងអស់បេីសិនជាទឹកទន្លេនៅតែបន្តឡេីង និងបានពិនិត្យមេីលស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងទឹកជំនន់នៅភូមិព្រែកកូវ និងភូមិព្រែកច្រោក ឃុំបុស្សលាវ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដេីម្បីធ្វេីការត្រៀមបំរុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់អោយនៅកំរិតទាបបំផុតដោយអាទិភាពលេីអាយុជីវិតមនុស្សជាសំខាន់។
អនុវត្តតាមសារាចរណែនាំលេខ០៨សរណន របស់រាជរដ្ឋាភិបាល ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់
