នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលភាសាជប៉ុន កិច្ចប្រជុំកំពូល សនិ្តភាពពិភពលោក ឆ្នាំ២០១៩ ខួបទី៥ នៃសម្ព័ន្ធសាសនាពិភពលោក ស្តីពី “នីត្យានុកូលភាពនៃសន្តិភាពក្នុងការអនុវត្តសេចក្តីប្រកាសសន្តិភាព និងបញ្ឈប់សង្គ្រាម ដើម្បីនិរន្តរភាពអភិវឌ្ឍន៍” កិច្ចប្រជុំកំពូលនេះប្រព្រឹត្តិទៅក្រោមអធិបតភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីស្ថាប័នរដ្ឋាភិបាល មន្ត្រី និងតំណាងស្រ្តីយុវជន ពីស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំជាស្រ្តី ពីស្ថាប័ននានា និងសមាជិកបណ្តាញសន្តិភាពចំនួន៣០០នាក់ ។ មានគោលបំណង ១.លើកកម្ពស់ទស្សនៈ និងអារម្មណ៍ អ្នកចូលរួមពីបេសកម្ម សម្រាប់ការយល់ដឹងពីសន្តិភាពពិភពលោក និងសហប្រតិបត្តិការការងារជាមួយអង្គការ IWPG ធ្វើការរួមគ្នាពីសន្តិភាព។ ២.ផ្តល់ព័ត៌មាន ដល់អ្នកចូលរួម ពីសេចក្តីប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម និងការលើកទឹកចិត្តគាំទ្រ និងជំរុញសេចក្តីសន្តិភាព និងការបញ្ឈប់សង្គ្រាម DPCW នេះ។ ៣.លើកកម្ពស់ការចូលរួមរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ក្នុងការទទួលស្គាល់ ពីតួនាទី របស់ស្រ្តី ដែលគួរបំពេញតួនាទីក្នុងការគាំទ្រ សេចក្តីប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម DPCW។
កិច្ចប្រជុំកំពូល សនិ្តភាពពិភពលោក ឆ្នាំ២០១៩ ខួបទី៥ នៃសម្ព័ន្ធសាសនាពិភពលោក ស្តីពី នីត្យានុកូលភាពនៃសន្តិភាពក្នុងការអនុវត្តសេចក្តីប្រកាសសន្តិភាព និងបញ្ឈប់សង្គ្រាម ដើម្បីនិរន្តរភាពអភិវឌ្ឍន៍
