ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលពង្រីកផ្លូវខេត្តដែលតភ្ជាប់ពីផ្លូវជាតិលេខ១១ ចំណុចទីប្រជុំជនស្រុកអូររាំងឪ ឆ្លងកាត់ឃុំគងជ័យ ឆ្ពោះទៅឃុំទួលសូភី


នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលពង្រីកផ្លូវខេត្តដែលតភ្ជាប់ពីផ្លូវជាតិលេខ១១ ចំណុចទីប្រជុំជនស្រុកអូររាំងឪ ឆ្លងកាត់ឃុំគងជ័យ ឆ្ពោះទៅឃុំទួលសូភី ឃុំចក និងឃុំដំរិល ក្នុងស្រុកអូររាំងឪ ជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។ ក្នុងនោះជួសជុលផ្លូវសំបុកមាន់ប្រវែងសរុប ៦,៦០០ម៉ែត្រ និងពង្រីកផ្លូវប្រវែងសរុប ៣,៣០០ម៉ែត្រ (ដោយពង្រីកថែម ០,៥ម៉ែត្រសងខាង) ឱ្យគ្រប់ទទឹងផ្លូវប្រវែង ៥,៥ម៉ែត្រ។