រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ


រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅបន្ថែម ដោយបំពាក់ម៉ូទ័រថ្មីចំនួន ៤គ្រឿង ទំហំអង្កត់ផ្ចឹត ១ម៉ែត្រ មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។
ក្រោយពីសាងសង់រួចនិងដាក់អោយដំណើរការ ស្ថានីយ៍ថ្មីនេះ មានសមត្ថភាពបូមទឹកសរុប ១៧ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។