នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២១០៩ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា រួមជាមួយលោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងព្រះតេជគុណព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដោយមានការចូលរួមពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីចែក និងដាំកូនឈេីចំនួន ៧០០០ ដេីម ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៥១៨ គ្រួសារ មកពីបណ្តាភូមិនានា ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដេីម្បីរួមចំណែកការពារ និងលេីកស្ទួយបរិស្ថានធម្មជាតិ។
ប្រភេទកូនឈេីដែលបានផ្តល់ជូនមាន ១១ ប្រភេទ៖ គ្រញូង គគីរ ឈេីទាល កកោះ ពពាល ត្របែកព្រៃ ក្ងោចតូច ក្ថោកធំ ស្តៅ សេមាន់ និងភ្ញៀវ។
ក្នុងឱកាសនោះ គណប្រតិភូ ក៏បានចែកអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង នូវក្រម៉ា ០១ ឬបុិចសៀវភៅ និងទឹកប្រាក់ ១ម៉ឺនរៀលក្នុងមួយនាក់ ជូនបងប្អូនប្រជាពលដ្ឋដែលបានមកចូលរួមពិធីដែរ ហេីយបានរួមគ្នាជួយស្ទូងស្រូវជូនកសិករផងដែរ៕
អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងសប្បុរសជនចែកកូនឈេីចំនួន ៧០០០ ដេីម ជូនប្រជាពលរដ្ឋ
