សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្នាក់ការត្រួតពិនិត្យច្រកអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ព្រំដែន កម្ពុជា-ឡាវ


នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ថង​លូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។