លោក ភុំ រ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំនាងទើត និងឃុំទឹកជ្រៅ និងពិនិត្យការសាងសង់របងស្នាក់ការឃុំនាងទើត


កាលពីថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំ ទឹកជ្រៅ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមបណ្តារភូមិក្នុងឃុំនាងទើត និងឃុំ ទឹកជ្រៅ ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងបានអញ្ជើញពិនិត្យការសាងសង់របងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំនាងទើត ផងដែរ ។