នាវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាអំពីទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។