រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តចុះរៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យសាធារណៈនៅក្នុងមូលដ្ឋានខណ្


នៅព្រឹកថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ផ្លូវលេខ ១០៨ ផ្លូវលេខ ១៣ ផ្លូវលេខ ៥៣ ផ្លូវលេខ ១៤៤ ផ្លូវលេខ១៤៥ ផ្លូវលេខ ១៣៦ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។

*ជាលទ្ធផល*

ឃាត់បានរថយន្ដចំនួន ០២ គ្រឿង ម៉ូតូចំនួន ០៨ គ្រឿង ម៉ូតូកង់បីចំនួន ០៣ គ្រឿង បានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេញ។