រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មី១ខ្សែ ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣


គិតត្រឹមថ្ងៃទី១០ខែមករាឆ្នាំ២០១៧ ការដ្ឋានស្ថាបនាផ្លូវ ៣០M សម្រេចចាក់បេតុងបាន ៩២% !

ក្នុងផែនការដោះស្រាយបន្ថយការស្ទះចរាចររង្វង់មូលចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មី១ខ្សែ ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គម្រោងផ្លូវនេះ មានប្រវែង ៥.៥០៥ម ទទឹង ១១ម បេតុងកម្រាស់ ២០ស.ម ចាប់ពីភូមិទួលពង្រដល់ផ្លូវជាតិលេខ៣ ឯចំពោះផ្លូវពីភូមិទួលពង្រដល់ផ្លូវវេងស្រេង បានស្ថាបនារួចហើយលើប្រវែង ២.០០០ម ទទឹង ១១ម កាលពីឆ្នាំមុន។