លោកជំទាវ​ មាន​ សំអាន បានអញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិក​ពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសុខាភិបាល​


នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា​ ដឹកនាំដោយលោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការ ដោយមានការចូលរួមពីអភិបាលរងស្រុករវៀង​ និងក្រុមប្រឹក្សាឃុំរមណីយ៍ បានអញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិក​ពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសុខាភិបាល​ នៅមណ្ឌលសុខភាពភ្នំដែក​ ស្ថិតក្នុងភូមិភ្នំដែក​ ឃុំរមណីយ៍​ ស្រុករវៀង​ ខេត្តព្រះវិហារ ។