នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងលោកជំទាវ តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមកាងារថ្នាក់កណ្តាលជួយការងារស្ត្រីស្រុកព្រៃឈរ បានយកថវិកាពីក្រុមការងាររបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ (សំរាប់ធ្វើសោហ៊ុយ) ផ្តល់ជូនមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជិត១០០នាក់ នៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ។
ឯកឧត្តម វ៉េង សុធី និងលោកជំទាវ តោ ពិឡា អំពាវនាវឱ្យប្រជាពលរដ្ឋឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតថ្មី គឺជាបញ្ហាដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះទាល់តែ មានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ទើបប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះបាន។