សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ និងការរៀបចំសូចនាករ


នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ” ការផ្សព្វផ្សាយយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ និងការរៀបចំសូចនាករ ”
ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តរាជធានីភ្នំពេញ មន្ទីរកិច្ចការនារីខេត្តកណ្តាល ប្រមាណ ១០០ នាក់ (ស្រ្តី ៦៩នាក់) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ ក្នុងគោលបំណងនៃសិក្ខាសាលាដើម្បីផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨ ២០២៥ និង បង្កើនការយល់ដឹង សមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំ និងអនុវត្តសូចនាករសមិទ្ធកម្ម។