កងអនុសេនាធំវិស្វកម្មពហុជំនាញ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ចំនួន១៨៤នាក់ ត្រូវបានបំពាក់មេដាយការងារបេសកកម្ម


លីបង់ៈ 09-09-19 កងអនុសេនាធំវិស្វកម្មពហុជំនាញ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ចំនួន១៨៤នាក់ ត្រូវបានបំពាក់មេដាយការងារបេសកកម្ម អ ស ប ដោយ លោកមេបញ្ជាការប្រចាំតំបន់បេសកកម្ម UNIFIL នៃអង្គការសហប្រជាជាតិ។

កងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មនៅប្រទេសលីបង់ គឺមានកងបោសសម្អាតមីន និងកងវិស្វកម្ម។ ហើយកងកម្លាំង ទាំង១៨៤នាក់នេះ នឹងបញ្ចប់បេសកកម្មនៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខ។l