សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីវិធីសាស្រ្តជាជម្រើសនានាដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រមូលបានពីវេទិការសាធារណៈនៅមូលដ្ឋាន


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីវិធីសាស្រ្តជាជម្រើសនានាដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រមូលបានពីវេទិការសាធារណៈនៅមូលដ្ឋាន នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ​ ។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។