មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុលទំនប់កញ្ចំ


ថៃ្ងពុធ ១៣កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុលទំនប់កញ្ចំ ដែលហូរច្រោះតាមរូងនាគ ដោយសារទឹកជំនន់ទន្លមេគង្គហក់ឡើងខ្លាំង ស្ថិតនៅក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង និងធ្វើការទប់តាមភ្លឺប្រឡាយមេវ៉ៃគោទី១ ដែលហូរច្រោះ និងហូរលើភ្លឺ បណ្តាលឲ្យលិចផ្លូវ និងស្រូវរបស់កសិករ នៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។